រដ្ឋផ្លរីដា ៖ មេដឹកនាំសហជីព របស់ពន្ធនាគារ បាននិយាយ កាលពីថ្ងៃចន្ទទី ១០ ខែកក្កដាថា លោក Larry Nassar អតីតវេជ្ជបណ្ឌិត កីឡាអូឡាំពិក ត្រូវបានកាត់ទោស បានរួចរស់ជីវិតពីការចាក់ សម្លាប់ជាច្រើននៅពន្ធនាគារ សហព័ន្ធក្នុងរដ្ឋផ្លរីដា ក្នុងសហរដ្ឋអាមេរិក ។
លោក Nassar អាយុ ៥៩ ឆ្នាំកំពុងជាប់ពន្ធនាគារ រាប់ទសវត្សរ៍លើការផ្តន្ទាទោស របស់សហព័ន្ធ និងរដ្ឋសម្រាប់ការរំលោភលើកីឡាការិនី កាយសម្ព័ន្ធ អំឡុងពេលលោកជាគ្រូពេទ្យ នៅសាកលវិទ្យាល័យ Michigan State និងអង្គការជាតិអូឡាំពិក ។
លោក Joe Rojas ប្រធានក្រុមហ៊ុន Local 506 ដែលតំណាងឲ្យបុគ្គលិកនៅ Federal Correctional Complex Coleman នៃរដ្ឋផ្លរីដា នៅទីក្រុង Sumterville រដ្ឋ Florida បាននិយាយថា លោក Nassar ត្រូវបានចាក់ចំនួន ២ កាំបិតត្រូវនៅតង់ក ២ កាំបិតនៅខាងក្រោយ និង ៦កាំបិតនៅទ្រូង។
លោក Rojas បានបន្តថា លោក Nassar ក៏បានទទួលរងត្រង់សួតនៃការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។
ចំណែកការិយាល័យពន្ធនាគារ សហព័ន្ធបាននិយាយថា អ្នកទោសម្នាក់ ត្រូវបានវាយដំនៅ Coleman នៅម៉ោង ២:៣៥ រសៀល កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបាន កំណត់អត្តសញ្ញាណ អ្នកទោសពាក់ព័ន្ធនោះទេ ។ ក្រុមមន្ត្រីបាននិយាយថា បុគ្គលិកបានផ្តល់វិធានការ សង្គ្រោះជីវិត មុនពេលអ្នកទោស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ។
ការិយាល័យបាននិយាយថា ការស៊ើបអង្កេតផ្ទៃក្នុង បានចាប់ផ្តើមស្វែងរកព័ត៌មាន លម្អិតអំពីរបៀប ដែលឧប្បត្តិហេតុបានកើតឡើង ។ មូលហេតុនៃការវាយប្រហារនេះ មិនទាន់ដឹងនៅឡើយទេ។ បន្ថែមពីលើការកាត់ទោសជាប់ពន្ធនាគារសហព័ន្ធរបស់លោក ហើយលោក Nassar ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រដ្ឋរហូតដល់ ១៧៥ ឆ្នាំ បន្ទាប់ពីស្ត្រី និងក្មេងស្រីជាង ១៥០ នាក់បាននិយាយថា លោកបានរំលោភបំពានផ្លូវ ភេទពួកគេក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ៕
ដោយ៖លី ភីលីព