ក្នុងកាលប្រកួតរវាងក្លឹបនៅលីគកំពូលហូឡង់គឺ Feyenoord និង FC Twente មានការកើតមាននូវរឿងរ៉ាវដ៏ហួសចិត្ត ឬអាចថាគួរឲ្យអស់សំណើចមួយ។

ហេតុការណ៍នោះគឺអ្នកចាំទីរបស់ក្លឹប Feyenoord កីឡាករ Justin Bijlow បានឡើងជ្រុលទៅឈូសបាល់ចេញក្រៅ បន្ទាប់មកដើម្បីពន្យារ កុំឲ្យបាល់លេងលឿនបាន រូបគេបាននឹកឃើញវិធីមួយដោយបោះបាល់ចូលទីលានវិញ ធ្វើឲ្យកីឡាកររបស់ Twente ខឹងយ៉ាងខ្លាំង និងបានកប់បាល់ដាក់ Justin តែម្តង។
ភ្លាមៗនោះ អាជ្ញាកណ្ដាលក៏បានផ្ដល់កាតលឿងដល់ Justin Bijlow ផងដែរ សម្រាប់ការលេងខូចរបស់រូបគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់នៅតែចាត់ទុកថាទង្វើរបស់ Justin គឺជាភាពឆ្លាតវៃមួយក្នុងការសង្គ្រោះបាល់ពីការទាត់បញ្ចូលទីទោះជាវាខុសគោលការណ៍ Fair Play ក៏ដោយ៕
ប្រភព៖sabay
