កីឡា

នូវែលសេឡង់ ឈ្នះន័រវេស ១-០ សម្រាប់ការប្រកួត បើកឆាកបាល់ទាត់ ពិភពលោកនារី

នូវែលសេឡង់ ៖ កីឡាការិនី Hannah Wilkinson បានស៊ុតបញ្ចូលទី បើកឆាកតង់ទី២ ធ្វើឲ្យនូវែលសេឡង់ បានបន្តយកឈ្នះ ន័រវែស ១-០ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការឈ្នះលើកដំបូង របស់ខ្លួន នៃការប្រកួតបាល់ទាត់ពិភពលោកនារីនៅប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Auckland ធ្វើឲ្យប្រទេសម្ចាស់ផ្ទះមានការភ្ញាក់ផ្អើល យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ខ្មាន់កាំភ្លើងម្នាក់ បានសម្រុកចូលការដ្ឋាន សំណង់ខ្ពស់មួយនៅជិតសណ្ឋាគារ ក្រុមរបស់ប្រទេសន័រវេស ហើយបានបាញ់ប្រហារបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ ។ ខ្មាន់កាំភ្លើងត្រូវបានគេរកឃើញថា ស្លាប់ក្រោយការបាញ់ ប្រហាររបស់ប៉ូលិស ។

ប្រទេសនេះក៏មានការ បង្កើនសន្តិសុខនៅកីឡដ្ឋាន Eden Park ដែលមនុស្ស ចំនួន ៤២,១៣៧ នាក់ ជាហ្វូងកំណត់ត្រា សម្រាប់ការប្រកួតបាល់ទាត់ ក្នុងប្រទេសនូវែលសេឡង់ បាននៅដៃដើម្បីលើកទឹកចិត្តដល់ក្រុមម្ចាស់ផ្ទះ ជាសហម្ចាស់ផ្ទះ នៃការប្រកួតជាមួយអូស្ត្រាលី។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins ស្ថិតក្នុងចំណោមអ្នក ដែលចូលរួមក្នុងការប្រកួតនេះ ។

បន្ទាប់ពីពិធីបើក ដែលផ្តល់កិត្តិយស ដល់បេតិកភណ្ឌជនជាតិ ដើមភាគតិចនូវែលសេឡង់ មានភាពស្ងប់ស្ងាត់មួយសន្ទុះ សម្រាប់ជនរងគ្រោះ នៃការបាញ់ប្រហារ ។ មនុស្ស ៤ នាក់បានរងរបួសក្នុងការ វាយប្រហារក្នុងនោះមានប៉ូលិសម្នាក់ផងដែរ ។ នូវែលសេឡង់បាន ទទួលការងឿងឆ្ងល់ ក្នុងការប្រកួត លើកដំបូង បើទោះបីជាការប្រកួត របស់សហម្ចាស់ផ្ទះអូស្ត្រាលី ជាមួយអៀរឡង់ក្នុងទីក្រុងស៊ីដនី បានចាប់ផ្តើមប្រហែលមួយម៉ោង ក្រោយមកក៏ដោយ ។

កីឡាករ Ferns ធ្លាប់លេងក្នុងការប្រកួត World Cup ចំនួន ៥ លើកមុន ប៉ុន្តែមិនបានឈ្នះការប្រកួតទេ។ ន័រវេសមិនអាចបញ្ចប់ឱកាសរបស់ខ្លួនក្នុងតង់ទី១ ខណៈ Ferns ការពារបានល្អ។ ការប្តេជ្ញាងរបស់កីឡាការិនី Ada Hegerberg នៅនាទីទី ៣៧ ត្រូវបានការពារដោយ Rebekah Stott ហើយការប្រកួតគឺគ្មានគ្រាប់បាល់បន្ទាប់ពីតង់ទីមួយ។

ស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់ Ballon d’Or ដ៏មានកិត្យានុភាព Hegerberg មាន ៤៣ គ្រាប់ក្នុង ៧៧ប្រកួតអន្តរជាតិ។ បច្ចុប្បន្នកំពុងលេងអាជីពឲ្យ Lyon នាងបានស៊ុតបញ្ចូលទីបាន៥៩គ្រាប់នៅ Champions League ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP

Most Popular

To Top