LUSAKA ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារី ជម្រើសជាតិរបស់ Zambia នឹងបង្ហាញខ្លួនលើកដំបូងនៅ World Cup នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣នៅពេលប៉ះជប៉ុន ការប្រកួតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ហើយភាពជោគជ័យ របស់ក្រុមជម្រើសជាតិ បានលើកទឹកចិត្តយុវនារី ជាច្រើនឲ្យចាប់អាជីពកីឡា ។
ប៉ុន្តែសមាគមបាល់ទាត់ របស់ប្រទេស Zambia ក៏កំពុងស៊ើបអង្កេត លើការចោទប្រកាន់ពីបទ រំលោភផ្លូវភេទដោយគ្រូបង្វឹក លើក្រុមដែលធ្វើឲ្យខូចមុខ មាត់របស់ខ្លួន ។ ការប្រកួតនេះ ក៏មានការស្វាគមន៍យ៉ាងគគ្រឹកគគ្រេង សម្រាប់ក្រុមបាល់ទាត់នារី ជម្រើសជាតិសំប៊ី ត្រូវបានគេស្គាល់ថាជា Copper Queens នៅពេលមកដល់ប្រទេស នូវែលសេឡង់ សម្រាប់ការបង្ហាញខ្លួនលើកដំបូង របស់ពួកគេក្នុងការប្រកួត បាល់ទាត់ពិភពលោកនារី ។
វាជាសុបិនក្លាយ ជាការពិតសម្រាប់ក្រុម ខណៈអ្នកគាំទ្រ ទូទាំងប្រទេស Zambia និងក្រៅប្រទេសកំពុង មានអារម្មណ៍រីករាយ ក្នុងការគាំទ្រពួកគេ។ កីឡាការិនីភាគ ច្រើន ក្នុងក្រុម គឺមកពីគ្រួសារមានចំណូលទាប ។ ភាពជោគជ័យរបស់ Copper Queens បានជំរុញទឹកចិត្តក្មេងស្រី ជាច្រើនឲ្យចាប់ យកកីឡាបាល់ទាត់ ក្នុងប្រទេសដែលកីឡានេះ ត្រូវបានគ្រប់គ្រងដោយបុរស អស់រយៈពេលជា យូរមកហើយ ។
អ្នកនាង Babra Banda ជាប្រធានក្រុមបាល់ទាត់នារីជម្រើសជាតិរបស់ប្រទេស Zambia បាននិយាយលើសារ WhatsApp ទៅកាន់ VOA ពីប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើររបស់នាងក្នុងនាមជាកីឡាករ បាល់ទាត់នារីអាជីពមិនមែន ជារឿងងាយស្រួលនោះទេ។
កីឡាការិនីវ័យ២៣ឆ្នាំលេងបាល់ទាត់អាជីពឲ្យក្រុមចិន Shanghai Shengli។ អ្នកនាង Banda ត្រូវបានដកចេញ ពីការប្រកួត Women’s Africa Cup of Nations កាលពីឆ្នាំមុន បន្ទាប់ពីនាងបានបរាជ័យក្នុងការធ្វើតេស្តិ៍សិទ្ធិភេទ ដោយសារកម្រិតអ័រម៉ូន Testosterone ខ្ពស់ ។
នាងជាកីឡាការិនីបាល់ទាត់ ស្ត្រីដំបូងគេរបស់ Zambia ដែលលេងកម្រិតអាជីព ។ នាងបានបន្តថា ខ្ញុំចាប់ផ្ដើមពីសាលាមួយ ដែលគេហៅថា Galaxy។ ខ្ញុំធ្លាប់លេងជាមួយក្រុមក្មេងប្រុស ខ្ញុំមានការលំបាកខ្លះជាមួយគ្រួសារ និងឪពុកម្តាយ ដោយសារពួកគេចង់ឲ្យខ្ញុំផ្តោតអារម្មណ៍ ខ្លាំងនៅសាលា ពួកគេតែងតែប្រាប់ខ្ញុំថា អ្នកមិនអាចលេងបាល់បានទេ គឺសម្រាប់ក្មេងប្រុស ៕
ដោយ៖លី ភីលីព