ទីក្រុង LOS ANGELES៖ជ័យជម្នះ ៣-០ របស់សហរដ្ឋអាមេរិក លើវៀតណាម ក្នុងការប្រកួតបាល់ទាត់នារីពិភពលោក បានទាក់ទាញអ្នកទស្សនាចំនួន ៦.២៦ លាននាក់ធ្វើឲ្យវាក្លាយជាទូរទស្សន៍បាល់ទាត់ ដែលមានអ្នកមើលច្រើនជាងគេបំផុត នៅសហរដ្ឋអាមេរិក ចាប់តាំងពីការប្រកួត វគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកបុរសកាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
វាក៏ជាទស្សនិកជន ភាសាអង់គ្លេស និងភាសាអេស្ប៉ាញ រួមបញ្ចូលគ្នាដ៏ធំបំផុត សម្រាប់ការប្រកួតវគ្គក្រុមនារី នៅសហរដ្ឋអាមេរិក ។ ការប្រកួតនៅរសៀល ថ្ងៃសៅរ៍នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ចាប់ផ្តើមនៅម៉ោង ៩ យប់ កាលពីយប់ថ្ងៃសុក្រជាមធ្យម មានអ្នកមើល ៥,២៦១,០០០នៅលើ Fox ធ្វើឲ្យវាក្លាយជាការផ្សាយ តាមក្រុមមានអ្នកមើលច្រើន ជាងគេទី២ ចាប់តាំងពី Fox បានចាប់ផ្តើមផ្សាយនៅក្នុងឆ្នាំ ២០១៥ ។
Fox និង Nielsen បាននិយាយថា អ្នកទស្សនាបានឡើងដល់ ៦.៥ លាននាក់សម្រាប់រយៈពេល ១៥នាទីចុងក្រោយ។ ការប្រកួតវគ្គចែកពូល Women’s World Cup ដ៏ធំបំផុត ដែលចាក់ផ្សាយនៅលើ Fox នៅតែជាការប្រកួត US-Chile ឆ្នាំ ២០១៩ ជាមធ្យមមាន ៥,៣៣៧,០០០។
Fox និង Nielsen បាននិយាយថា វាគឺជាការកើនឡើង ៩៩ភាគរយ លើការប្រកួតវគ្គចែកពូលដំបូង របស់សហរដ្ឋអាមេរិក កាលពី ៤ ឆ្នាំ មុននៅប្រទេសបារាំង ទល់នឹងថៃ បានចាប់ផ្តើមនៅម៉ោង ២:៣០ រសៀល ។
ទស្សនិកជនជាភាសា អេស្បាញចំនួន ១ លាននាក់នៅទូទាំងវេទិកាស្ទ្រីម Telemundo, Peacock, Universo និង Telemundo គឺជាការមើលច្រើន បំផុតសម្រាប់ការប្រកួត តាមពូល ហើយត្រូវបានលើសត្រឹមការប្រកួតផ្តាច់ព្រ័ត្រឆ្នាំ ២០១៥ និង ១៩ ប៉ុណ្ណោះ។ ទស្សនិកជនអេស្ប៉ាញ ក៏មានចំនួនជិតទ្វេដង សម្រាប់ការប្រកួតនៅប្រទេសថៃឆ្នាំ ២០១៩ ។
Telemundo គឺជាផ្នែកមួយ របស់ NBCUniversal របស់ Comcast Corp.។ ចំនួនទស្សនិកជនសរុបក៏រួមបញ្ចូល ៣០៧,៨៣១នាក់ បានមើលតាមរយៈការស្ទ្រីមនៅលើស្ទ្រីម ភាសាអង់គ្លេស និងជាភាសាអេស្ប៉ាញ ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP