កីឡា

កីឡាការិនីវាយកូនបាល់ ជនជាតិរុស្សី ត្រូវបានបដិសេធ​ ចូលប្រទេស សហភាពអឺរ៉ុប

ប្រភព ៖ AFP

រុស្សី ៖ កីឡាការិនីវាយកូនបាល់ជនជាតិរុស្សី នាង Vera Zvonareva បានបដិសេធ មិនឲ្យចូលប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ ដោយក្រសួងមហាផ្ទៃ របស់ប្រទេសសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាងស្ថិតក្នុងបញ្ជីមនុស្ស ត្រូវបានគេចាត់ទុកថា “មនុស្សមិនបានអនុញ្ញាត” ។

ក្រសួងបានប្រកាសកាលពីថ្ងៃសៅរ៍ថា ឆ្មាំព្រំដែនបានរារាំងកីឡាការិនីវាយកូនបាល់រុស្ស៊ីម្នាក់ មិនឲ្យចូលទៅក្នុងប្រទេសប៉ូឡូញ ។ នាង Vera Zvonareva ដោយប្រើទិដ្ឋាការចេញ ដោយប្រទេសបារាំង បានព្យាយាមចូលប្រទេស របស់យើងតាមជើងហោះហើរពី Belgrade ទៅ Warsaw ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រសួងមហាផ្ទៃចាត់ទុក នាង Zvonareva ថា ជាបុគ្គលមិនចង់បានអនុញ្ញាត ហើយនាងបានចាកចេញទៅកាន់ទីក្រុង Podgorica ក្នុងប្រទេសម៉ុងតេណេហ្គ្រោ កាលពីថ្ងៃសៅរ៍។ នាងបានចុះចតនៅទីក្រុង Warsaw កាលពីថ្ងៃសុក្រ ហើយបានស្នាក់នៅក្នុងតំបន់ឆ្លង កាត់នៃព្រលានយន្តហោះ Warsaw Chopin រហូតដល់នាងចេញដំណើរ។

ប៉ូឡូញជាអ្នកគាំទ្រដ៏ខ្លាំងរបស់អ៊ុយក្រែនពេញមួយជម្លោះ របស់ខ្លួនជាមួយរុស្ស៊ី បានបដិសេធជាញឹកញាប់ក្នុងការផ្តល់សិទ្ធិឲ្យប្រជាជនមកពីប្រទេសរុស្ស៊ី ឬបេឡារុស្ស ចាប់តាំងពីភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម នៃការវាយលុករបស់ទីក្រុងម៉ូស្គូកាលពីឆ្នាំមុន។ នាង Zvonareva ធ្លាប់បានសម្តែងការប្រឆាំង របស់នាងចំពោះប្រតិបត្តិការយោធាកាលពីខែមីនាឆ្នាំមុន ដោយសរសេរថា “No war” នៅលើមួករបស់នាងពេលកំពុងលេងនៅ Miami Open កាលខែមីនា ឆ្នាំ ២០២២ ៕
ដោយ៖លី ភីលីព

Most Popular

To Top