កីឡា

ចចាមអារ៉ាម៖ Spurs នឹង​លក់​ Kane ចេញ​បើ​មិន​ព្រម​ត​កុងត្រា​ថ្មី

ក្លឹប Tottenham Hotspur នឹង​លក់​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane នៅ​ក្នុង​ឆ្នាំ២០២៣នេះ ប្រសិន​បើ​កីឡាករ​រូប​នេះ​មិនព្រម​ចុះកុងត្រា។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ The Telegraph។

តាមពិត​ទៅ ប្រធាន​ក្លឹប​ Spurs លោក​ Daniel Levy មិន​ចង់​លក់​កីឡាករ​រូប​នេះ​នៅ​ឆ្នាំ​នេះ​ទេ តែ​ម្ចាស់​ក្លឹប​នេះ​គឺ​លោក Joe Lewis មិន​ចង់​ទុក​កីឡាករ​រូប​នេះ​មួយ​ឆ្នាំ​ទៀត​ទេ ប្រសិន​បើ​ Kane មិនព្រម​ចុះ​កុងត្រា​ថ្មី។

កុងត្រា​កីឡាករ​រូប​នេះ​នឹង​ផុតសុពលភាព​នៅ​ឆ្នាំ២០២៤នេះហើយ។ ក្នុង​កាលៈទេសៈ​ណាដែល​ កុងត្រា​បាន​ផុតកំណត់​ នោះ​ Kane អាច​ចេញ​ទៅ​លេង​ក្លឹប​ថ្មី​ដោយ​ឥតគិតថ្លៃ។

Kane កន្លង​មក​មាន​ពាក្យ​ល្ហិចល្ហៀង​ថា ត្រូវ​បាន​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ចាប់​អារម្មណ៍​ចង់​ទិញ។ កន្លង​មក​ Bayern ដាក់​សំណើ​ទៅ​ ២ដងហើយ តែខាង Spurs បដិសេធ។ យ៉ាងណាមិញ ខាង​អាល្លឺម៉ង់​នឹង​ដាក់​សំណើ​ទិញ​បន្ថែម​ទៀត​ជា​លើក​ទី៣។

ប្រភព​ពី​ខាង​អាល្លឺម៉ង់​បាន​ឱ្យ​ដឹង​ថា Bayern ត្រៀម​ឱ្យ​កុងត្រា​ទៅ​ Kane រយៈពេល ៤ឆ្នាំ ទៅ៥ឆ្នាំ​ឯណោះ៕

ប្រភពៈsabay

Most Popular

To Top