ស្រីលង្កា៖ ព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III នៅទីក្រុងកូឡុំបូ នៅប្រទេសស្រីលង្កាឆ្នាំនេះ កីឡាករកីឡាវាយកូនបាល់កម្ពុជាស្ថិតក្នុងពូល B ដែលមាន ៤ ប្រទេស ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ។
សម្រាប់ពូល B រួមមានប្រទេស ប៉ាស៊ីហ្វិកអូសេអានី “Pacific Oceania” ប្រទេសហ្ស៊កដានី ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ចំណែកពូល A វិញ ប្រទេស វៀតណាម ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអ៊ីរ៉ង់ និងប្រទេសស្រីលង្កាដែលម្ចាស់ផ្ទះការប្រកួត។
លោក ជា ពៅ ដឹកនាំកីឡាករ និងអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា កីឡាករកីឡាវាយកូនបាល់ទំាងអស់នឹងចាប់ផ្តើមហើយនៅថ្ងៃនេះ ចំណែកកីឡាករកីឡាវាយកូនបាល់កម្ពុជាកំពុងធ្វើការចាប់ឆ្នោតដើម្បីស្វែងរកកីឡាករកីឡាវាយកូនបាល់ប្រកួតឆាកដំបូងក្នុងពូល។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ៤ នាក់ ចំនួន ៧ នាក់ធ្វើដំណើរទៅកាន់ទីក្រុង កូឡុំបូ នៅប្រទេសស្រីលង្កាដើម្បីចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III ដោយចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣។
លោកបានបន្តថា គណៈប្រតិភូទាំង ៧ នាក់រួម អ្នកនាង ឯក ប៊ុនលក្ខិណា ប្រធានដឹកនាំក្រុម លោក ជា ពៅ ដឹកនាំកីឡាករ លោក អានីរូស ប្រាអេន ជាគ្រូបង្វឹក កីឡាករ ឡុង សំនៀង កីឡាករ ឃ្លាំង ពន្លក កីឡាករ ទេព ទីម៉ូធី និងកីឡាករ ឡេង សារិនរាជ៕ ដោយ៖លី ភីលីព


