ស្វីស៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់របស់ប្រទេសក្រូអាតត្រូវបានពិន័យជាប្រាក់ចំនួន ១៥៦,០០០ដុល្លារដោយ UEFA កាលពីថ្ងៃអង្គារសម្រាប់ការស្រែកជេរប្រមាថ និងរំខានដោយអ្នកគាំទ្រនៅការប្រកួត Nations League Finals កាលពីខែមុន។
ការពិន័យបន្ថែមទៀត UEFA បាននិយាយថា អ្នកគាំទ្រក្រូអាតមិនអាចលក់សំបុត្រសម្រាប់ការប្រកួតក្រៅដី បន្ទាប់របស់ក្រុមដែលជាការប្រកួតជម្រុះជើងឯកអឺរ៉ុបនៅប្រទេសអាមេនីនៅថ្ងៃទី១១ ខែកញ្ញា។ ការដាក់ទណ្ឌកម្មបណ្ដោះអាសន្ននៃការការប្រកួតក្នុងផ្ទះ ដែលមានការប្រកួតប្រជែងក្នុងកីឡដ្ឋានទទេមួយត្រូវបានពន្យារពេលសម្រាប់រយៈពេលសាកល្បង ២ ឆ្នាំ។
UEFA បានបន្តថា ក្រុមប្រឹក្សាវិន័យរបស់ខ្លួនរួមបញ្ចូលគ្នា នូវឧប្បត្តិហេតុនៅការប្រកួតរបស់ក្រូអាតក្នុងការប្រកួត Nations League នៅប្រទេសហូឡង់ទល់នឹងម្ចាស់ផ្ទះ និងនៅវគ្គផ្តាច់ព្រ័ត្រជាមួយអេស្ប៉ាញបានឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី។
ការផាកពិន័យ ៧៧,០០០ដុល្លារ គឺសម្រាប់អាកប្បកិរិយារើសអើង ដោយអ្នកគាំទ្រ ហើយការផាកពិន័យផ្សេងទៀតគឺសម្រាប់ការគប់វត្ថុ និងបាញ់កាំជ្រួច។
អាកប្បកិរិយារើសអើងជាតិសាសន៍ ដោយអ្នកគាំទ្រក្រុមបុរសអាយុក្រោម 21 Euro ជាសហម្ចាស់ផ្ទះរូម៉ានីក្នុងការប្រកួតជាមួយអ៊ុយក្រែនកាលពីខែមុន គឺស្ថិតក្នុងចំណោមការចោទប្រកាន់នាំមកដោយ UEFA ដែលបានបន្ថែមការផាកពិន័យសរុបចំនួន ២៣,០០០ដុល្លារ។
សហព័ន្ធរ៉ូម៉ានីក៏ត្រូវបានចោទប្រកាន់ពីបទបញ្ជូនសារញុះញង់ឲ្យមានការប្រមាថ និងមានលក្ខណៈនយោបាយ។ក្លិបហូឡង់ AZ Alkmaar ត្រូវបានពិន័យជាប្រាក់ជាង ៨៨,០០០ ដុល្លារពីបញ្ហាសណ្តាប់ធ្នាប់ក្នុងការប្រកួតក្នុងផ្ទះជាមួយក្រុម West Ham ក្នុងការប្រកួត Europa Conference League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងខែឧសភា។
អ្នកគាំទ្រមួយចំនួនបានតស៊ូព្យាយាមចូលជិតគ្រួសារ និងមិត្តភ័ក្ដិរបស់កីឡាកររបស់ក្រុមអង់គ្លេស។ UEFA បាននិយាយថា ការបិទកីឡដ្ឋានមួយប្រកួតនៅ AZ ត្រូវបានផ្អាករយៈពេល ២ ឆ្នាំ៕ ដោយ៖លី ភីលីព