បារីស៖ការស្ទង់មតិរបស់ Kyodo News បានរកឃើញកាលពីថ្ងៃអង្គារថា សញ្ញានៃការបែងចែកយ៉ាងច្បាស់លាស់ចំពោះសហព័ន្ធកីឡាអន្តរជាតិចំនួន ៩ ក្នុងចំណោម ៣២ ដែលតំណាងសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បន្តដកអត្តពលិករុស្ស៊ីចេញពីការប្រកួតដដែល។
សហព័ន្ធជាង ២០ បានសម្រេចចិត្តអនុញ្ញាតឲ្យជនជាតិរុស្ស៊ីប្រកួតប្រជែង”ជាអត្តពលិកអព្យាក្រឹត” ដូចដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានណែនាំកាលពីខែមីនា ឬកំពុងពិចារណាកាលថ្ងៃពុធ ជាការចាប់ផ្តើមនៃការរាប់ថយក្រោយមួយឆ្នាំនៃការប្រកួតចំពេលមានការឈ្លានពានបន្តរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន។
សហព័ន្ធទាំង ៩ នៅបន្តផ្អាកជនជាតិរុស្សី គឺ អត្តពលកម្ម បាល់បោះ ជិះសេះ បាល់ទាត់ បាល់គាប់ វាយកូនគោលលើទឹកកក វាយកូនបាល់ បាល់ឱប និងបាល់ទះ។ រដ្ឋាភិបាលអ៊ឺរ៉ុបជាច្រើនប្រឆាំងនឹងការទទួលយកអត្តពលិករុស្ស៊ីទៅព្រឹត្តិការណ៍កីឡាអន្តរជាតិ ខណៈអ៊ុយក្រែន បានព្រលយពាក្យធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ប្រសិនបើជនជាតិរុស្ស៊ី និងបេឡារុស្សត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត។
IOC បានច្រានចោលការសម្រេចចិត្តរបស់ខ្លួនថា តើត្រូវទទួលយកពួកគេទៅប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ជាមួយនឹងការស្ទង់មតិផ្ទៃក្នុងរបស់ខ្លួនបង្ហាញថា ប្រទេសប្រហែល ៥០ អាចនឹងធ្វើពហិការមិនចូលរួមការប្រកួតនេះ។
ទន្ទឹមនឹងនេះដែរ សហព័ន្ធមួយចំនួនរួមទាំងយូដូ គុនដាវ និងតេក្វាន់ដូ គាំទ្រជំហររបស់ IOC ប្រឆាំងនឹងការមិនរាប់បញ្ចូលអត្តពលិក ដោយផ្អែកលើលិខិតឆ្លងដែនរបស់ពួកគេ។
អ៊ុយក្រែនបានធ្វើពហិការមិនចូលរួមការប្រកួតជើងឯកយូដូពិភពលោករបស់ខែឧសភា នៅពេលជនជាតិរុស្ស៊ីចូលរួមប្រកួតក្នុងនាមជាអត្តពលិកអព្យាក្រឹត។
ជនជាតិរុស្សី និងបេឡារុស្សបានប្រកួតប្រជែង ក្នុងការប្រកួតកីឡាវាយកូនបាល់ដោយគ្មាននិមិត្តសញ្ញាជាតិ ប៉ុន្តែអ្នកលេងនៃប្រទេសផ្សេងទៀតជារឿយៗបដិសេធមិនចាប់ដៃជាមួយពួកគេ៕ ដោយ៖លី ភីលីព