ប្រទេស ៖ លោក Mustapha Ussif រដ្ឋមន្ត្រីក្រសួង កីឡារបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធ ថា ប្រទេសហ្គាណាបានទទួលទឹកប្រាក់សរុបចំនួន ១០.៥ លានដុល្លារពី FIFA ជាចំណែករបស់ខ្លួន នៃប្រាក់ FIFA World Cup 2022 យោងតាមការចេញ ផ្សាយពីគេហទំព័រ Xinhua ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងរដ្ឋធានីហ្គាណា រដ្ឋមន្ត្រីបានពន្យល់ថា ទឹកប្រាក់ទទួលបាន រួមមានថ្លៃចូលរួមចំនួន ២.៥ លានដុល្លារអាមេរិក និងប្រាក់រង្វាន់ចំនួន ៨ លាន សម្រាប់ការឈានដល់វគ្គចែកពូល នៃការប្រកួតនៅប្រទេសកាតា ត្រូវបានផ្ទេរទៅគណនី របស់សមាគមបាល់ទាត់ហ្គាណា (GFA) ។
Ussif បាននិយាយថា GFA បានសរសេរទៅកាន់ក្រសួងថា FIFA បានផ្ទេរប្រាក់រង្វាន់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ទៅកាន់ FA ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ដើម្បីរៀបចំក្រុម Black Stars សម្រាប់ការប្រកួត African Cup of Nations (AFCON) នៅទីក្រុង Cote d’Ivoire ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡានៅទូទាំងប្រទេសផងដែរ។
ហ្គាណាជាប់ក្នុងពូល H ជាមួយព័រទុយហ្គាល់ កូរ៉េខាងត្បូង និងអ៊ុយរូហ្គាយ បានចាកចេញពី World Cup បន្ទាប់ពីវគ្គចែកពូល។ ក្រុម Black Stars បានបើកយុទ្ធនាការរបស់ពួកគេជាមួយនឹងការចាញ់ក្រុមព័រទុយហ្គាល់ ៣-២ មុនពេលផ្តួលកូរ៉េខាងត្បូង ៣-២ និងចាញ់ក្រុមអ៊ុយរូហ្គាយ ២-០៕
ដោយ៖លី ភីលីព