The Goal ចេញផ្សាយនៅថ្ងៃនេះថា ក្លឹបតោខៀវ Chelsea បានព្រមព្រៀងជាមួយនឹងកុងត្រាថ្មីដែលរយៈពេលវែងដល់តៅ៦ឆ្នាំជាមួយនឹងកីឡាករចំណូលថ្មីម្នាក់។
កីឡាករខ្សែការពារ Levi Colwill ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Brighton នឹងទទួលយកកុងត្រានេះហើយចូលរួមជាមួយនឹង Chelsea នៅរដូវកាលក្រោយ។
គួរឲ្យដឹងដែរថាកុងត្រារបស់ Colwill ជាមួយនឹងក្លឹបនៅសល់រយៈពេលដល់ទៅ២ឆ្នាំទៀតប៉ុន្តែកីឡាករវ័យ២០ឆ្នាំរូបនេះមិនព្រមសម្រេចចិត្តបន្តកុងត្រាថ្មីដែល Brighton បានព្យាយាមបញ្ចុះបញ្ចូលគាត់នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
