The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ittihad ទីបំផុតបានប្រកសហើយថាបានឈានទៅដល់ការសម្រេចចិត្តចុះហត្ថលេខាជាមួយនឹងកីឡាករប្រេស៊ីល Fabinho ហើយក្នុងតម្លៃខ្លួន៤០លានផោនពីក្លឹប Liverpool។
កីឡាករខ្សែបម្រើឆ្នើមរូបនេះបានក្លាយទៅជាកីឡាករទី២របស់ក្លឹបហង្សក្រហម Liverpool ដែលបានសម្រេចចិត្តផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប់នេះបន្ទាប់់ពីកីឡាករប្រធានក្រុម Jardan Henderson។
សេចក្តីប្រកាសដែលត្រូវបានធ្វើផ្ទាល់កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះហើយជឿជាក់ថាកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងបន្តរស់នៅទីនេះរហូតដល់ឆ្នាំ២០២៦៕
គួរឲ្យដឹងដែរថា Fabinho នឹងចូលរួមជាមួយនឹងកីឡាករឆ្នើមៗផ្សេងទៀតដែលបានផ្ទេរមកដល់ទីនេះរួចទៅហើយដូចជា Kanteនិង Benzima ជាដើម៕
ប្រែសម្រួល៖ស៊ុនលី
