The Goal ចេញផ្សាយនៅថ្ងៃនេះថា អតីតកីឡាករ ខ្សែការពារឆ្នើមប្រេស៊ីល Dani Alves នឹងត្រូវឡើងតុលាការ ដើម្បីជំរះរឿងក្តីមួយ ដែលបានចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទ លើស្ត្រីម្នាក់ ក្នុងទីក្រុង Barcelona កាលពីខែធ្នូឆ្នាំកន្លងមក ។
កីឡាករជើងចាស់រូបនេះ នឹងត្រូវធ្វើដំណើរមកកាន់ប្រទេស អេស្បាញ ដើម្បីដោះស្រាយករណី ចោទប្រកាន់ថានេះ។
បទចោទប្រកាន់បានបញ្ជាក់ថា គាត់បានចាប់រំលោភស្ត្រីវ័យក្មេងម្នាក់ នៅក្នុងបន្ទប់ទឹកនៅក្លឹបរាត្រីមួយ កន្លែងក្នុងទីក្រុង Barcelona កាលពីខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះក្នុងពេល ដែលគាត់កំពុងសម្រាកលំហែ ក្រោយលេងឲ្យ ជម្រើសជាតិប្រេស៊ីល ។
បច្ចុប្បន្នមានវ័យ៤០ឆ្នាំ គាត់នៅតែបន្តអាជីព របស់គាត់នៅក្នុងលីគ ប្រទេសមិកសិកូ នៅឡើយជាមួយនឹងក្លឹប Club Universidad Nacional ៕
ប្រែសម្រួល៖ស៊ុនលី