កីឡា

ឪពុករបស់ Neymar ចេញមកឆ្លើយតបព័ត៌មានចាកចេញពី PSG

រូបភាពពី៖​ AFP

នៅថ្ងៃនេះឪពុករបស់កីឡាករ Neymar ដែលត្រូវជាភ្នាក់ងាររបស់កីឡាករផងនោះបានចេញមកធ្វើការឆ្លើយតប ទៅនឹងព័ត៌មានចចាមអារ៉ាមទាំងឡាយែលអះអាងថា កូនរបស់គាត់កំពុងមានបំណងចង់ចាកចេញពីបារាំង។

the Goal បានសរសេរថាឪពុករបស់ Neymar បានចេញមកបកស្រាយក្រោយពេលដែលចុងក្រោយនេះព័ត៌មានរបស់ L’Equpe បានសរសេរថាអស់រយៈពេល៦ឆ្នាំមកហើយទីបំផុត Neymarពិតជាបានសម្រេចចិត្តពី PSG ហើយនៅរដូវក្តៅនេះ។

លោក Neymar da Silva Santos បាននិយាយថា៖ ព័ត៌មាននៅ L’Equipe គឺជាព័ត៌មានក្លែងក្លាយមិនគួរឲ្យទុកចិត្តនោះទេគ្មានប្រភពច្បាស់លាស់។

រំលឹកដែរថាព័ត៌មានអំពីការចាកចេញរបស់ PSG បានចាប់ផ្តើមតាំងតែពីពេលដែលព្រឹត្តិការណ៍ បាតុករអ្នកគាំទ្រក្លឹបបានឡោមព័ទ្ធផ្ទះរបស់ Neymar ក្នុងពេលដែល PSG បានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយនៃពាន Champions Leagueដោយសារគេជឿជាក់ថាកីឡាកររូបនេះ អាក់អន់ចិត្តខ្លាំងចំពោះរឿងនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top