កីឡា

Man UTD ទាក់ទង Pavard សម្រាប់ជំនួស Maguire

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការទាក់ទងជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ហើយដើម្បអាចចុះកុងត្រាកីឡាករខ្សែការពារ Benjamin Pavard ប្រសិនបើពិតជាអាចលក់កីឡាករ Harry Maguire ចេញពីក្លឹបបានមែននោះ។

ប្រភពដដែលបានសរសេរដែរថា ថ្មីៗនេះក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តក្នុងការទទួលយកសំណើរជាទឹកប្រាក់ ប្រមាណជា៣០លានផោនហើយសម្រាប់តម្លៃខ្លួនរបស់កីឡាករ Harry Maguire ប៉ុន្តែនៅត្រូវរងចាំដំណាក់កាលចុងក្រោយ។

កីឡាករខ្សែការពារ Pavard ខ្លួនផ្ទាល់ក៏បានបង្ហាញបំណងចង់ចាកចេញ ពីអាល្លឺម៉ង់ ផងដែរទោះបីជាកុងត្រារបស់គាត់បច្ចុប្បន្ន នៅសល់ដល់ឆ្នាំ២០២៤ក្តីហើយជឿជាក់ថា កីឡាករវ័យ២៧ឆ្នាំរូបនេះនឹងអាចលេងបានល្អបំផុត ក្នុងទំរង់លេងរបស់គ្រូបង្វឹកលោក Erik Ten Hag៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top