ទោះបីជាមានព័ត៌មានអំពីការចាកចេញ ជាច្រើនក្តីប៉ុន្តែទីបំផុត យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Kylian Mbappeទំនងជានឹងសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប PSG ជាមួយនឹងលក្ខខណ្ឌដ៏សំខាន់មួយ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះបានដាក់លក្ខខណ្ ឌដ៏ចាំបាច់មួយដើម្បីអាចធ្វើការចាកចេញពីក្លឹបដោយមិនមានបញ្ហាឡើយ នៅរដូវក្តៅក្រោយប្រសិនបើកុងត្រាថ្មី នឹងអាចធ្វើឡើងមែននោះ។
តាំងតែពីខែមិថុនាកីឡាករវ័យ២៤ឆ្នាំរូបនេះបានបង្ហាញច្បាស់ហើយថា គាត់មិនមានបំណងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយហើយទោះបីជាក្លឹប បានព្យាយាមដាក់តម្លៃខ្លួនកីឡាកររូបនេះរហូទទៅដល់ ទៅ២៥០លានផោន៕ ប្រែសម្រួល៖ស៊ុនលី