កីឡា

Henry ត្រៀមទទួលតំណែង ជាគ្រូបង្វឹកឈុតក្រោម ២១ឆ្នាំរបស់បារាំង

ប្រភព ៖ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករបារាំង Thiery Henry នឹងត្រូវត្រៀមខ្លួន ដើម្បីអាចទទួលយកតំណែងថ្មី ជាគ្រូបង្វឹកឈុត ក្រោមអាយុ២១ឆ្នាំ របស់ជម្រើសជាតិបារាំង ។

ប្រភពដដែល បានសរសេរទៀតថា លទ្ធភាព នៃការតែងតាំងនឹងមិនមានអ្វីប្រែប្រួលឡើយ ដោយអតីតកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងចាប់យកតំណែងនេះ បន្ទាប់ពីការបែងចែកផ្លូវគ្នា រវាងក្រុមឈុត២១ឆ្នាំ ជាមួយនឹងគ្រូបង្វឹក Sylvain Ripoll។

សហព័ន្ធបាល់ទាត់បារាំង បានសម្រេចចិត្តនេះ ក្រោយការពិភាក្សាជាមួយនឹង លោក Henry ហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

បច្ចុប្បន្នក្នុងវ័យ៤៦ឆ្នាំ លោក Henry កំពុងបំពេញការងារ ជាអ្នកវិភាគនិងពិធីករ ក្នុងកម្មវិធីទូរទស្សន៍របស់ CBS Sports Golazo និងកម្មវិធីរបស់ Amazon Prime Video Sport ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top