ខ្សែការពារ Raphael Varane ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនចុះផ្សាយកាលពីពេលថ្មីៗនេះថា ត្រូវបានក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ចង់បានសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។

បើតាមទីផ្សារកីឡាករបច្ចុប្បន្ននេះ Varane មានតម្លៃខ្លួនរហូតដល់ ៣៥លានអ៊ឺរ៉ូ ដោយនៅខណៈនេះ គេមានវ័យ៣០ឆ្នាំហើយ។
កីឡាករនេះមកលេងឲ្យ Man Utd តាំងពីរដូវកាលឆ្នាំ២០២១/២២មក ដោយចូលប្រកួតសរុបបាន ៦៥ប្រកួត និងស៊ុតចូល ២គ្រាប់។
Al Ittihad ទិញកីឡាករអឺរ៉ុបល្បីៗបាន២រូបហើយគឺ Benzema និង Kante ដូច្នេះ Varane នេះហើយជាគោលដៅបន្ទាប់គេគិតគូរចង់បានដើម្បីពង្រឹងគុណភាពក្លឹប៕
ប្រភព៖sabay
