ភ្នំពេញ ៖ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃពឹ្រត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់យុវជនជ្រើសរើសជើងឯក ITF Asian Junior Championships ឆ្នាំ ២០២៣ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា សហការជាមួយ ITF ។
លោក ជា ពៅ អគ្គលេខធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ពឹ្រត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់យុវជន គិតត្រឹមថ្ងៃនេះមានកីឡាករ-កីឡាការិនី ៤៨ នាក់ដែលមានជាង ១០ ប្រទេសបានចុះឈ្មោះចូលរួមការប្រកួតនេះ ។ ការចុះឈ្មោះចូលរួមសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅតែបន្តទទួលរហូត ។
លោកបន្តថា ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ ៕