The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានចូលរួមការប្រកួតប្រជែងក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Dino Klapija ជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុប។
កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបង្ហាញទំរង់លេងឆ្នើមឲ្យក្លឹប NK Kustosija និងឈុតអាយុក្រោម១៧ឆ្នាំរបស់ជម្រើសជាតិក្រូអាត ហើយកំពុងទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹប Man UTD, AC Milan និង RB Leipzig ផងដែរ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា កីឡាករដែលមានតម្លៃខ្លួនប្រហែលជា៥លានផោនរូបនេះ អាចនឹងផ្លាស់ទៅលេងអាល្លឺម៉ង់ ជាមួយនឹងក្លឹប RB Leipzig ច្រើនជាងពីព្រោះថា ឳកាសក្នុងការបង្ហាញខ្លួនមានច្រើនជាងក្លឹបធំៗនៅអឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី
