កីឡា

Varane គ្មានផែនការចាកចេញពី Old Trafford នៅរដូវក្តៅនេះឡើយ

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងកីឡាករខ្សែការពារបារាំង​ Raphael Varane អាចនឹងមិនសម្រេចចិត្តក្នុងការចែកផ្លូវគ្នានោះទេ។

កីឡាករបារាំងរូបនេះទើបតែបានចុះកុងត្រាមកចូលរួមជាមួយនឹង Old Trafford កាលពីរដូវក្តៅកន្លងមកនេះប៉ុណ្ណោះហើយបានក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Erik ten Hag ។

កីឡាករវ័យ៣០ឆ្នាំត្រូវបានលេចឬព័ត៌មានថា មានក្លឹបធំៗនៅលីគកំពូលអារ៉ាប់ កំពុងទាក់ទងដើម្បីឲ្យផ្លាស់ទៅលេងនៅទីនោះក្នុងរដូវក្តៅនេះ ប៉ុន្តែទាំងក្លឹបនិងកីឡាករផ្ទាល់បានចេញមកធ្វើការឆ្លើយតបច្បាស់ហើយថា មិនមានផែនការក្នុងការចរចានេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top