The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករឆ្នើម Mohammed Kudus របស់ក្លឹប Ajax ដែលបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបតោខៀវ Chelsea យ៉ាងខ្លាំងនោះមិនបានទទួលយកសំណើររបស់ក្លឹបនេះឡើយ។
ប្រភពដដែលបានបន្តទៀតថា កីឡាករវ័យ២៣ឆ្នាំរូបនេះបានបដិសេធកុងត្រាតម្លៃខ្លួន៣៥លានផោនពីក្លឹប Chelsea ហើយសុខចិត្តទទួលយកកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង West Ham ជំនួសវិញ។
ក្រោយបាត់បង់កីឡាករឆ្នើមរបស់ក្លឹបជាច្រើនរួចមកហើយដូចជា Declan Rice និង Manuel Lanzini ជាដើមនោះគ្រូបង្វឹកក្លឹប West Ham លោក David Moyes សង្ឃឹមថានឹងអាចរកបានចំណូលថ្មីដើម្បីមកលេងក្នុងក្រុមត្រៀមការប្រកួតរដូវកាលថ្មីនេះ៕ ប្រែសម្រួល៖ស៊ុនលី