The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Reims នោះទីបំផុតគឺអាចរកក្លឹបថ្មី បានហើយប៉ុន្តែមិនមែន ក្លឹបអង់គ្លេសនេះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករខ្សែប្រយុទ្ធអាមេរិករូបនេះ បានសម្រេចចិត្តជ្រើសយកក្លឹប Monaco ជាជាង Arsenal ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៣៨លានផោន ហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
កីឡាករ Balogun បានស៊ុតបាន២២គ្រាប់ ឲ្យក្លឹបបារាំងកាលពីរដូវកាលមុន នឹងត្រូវចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយនឹងក្លឹប Monaco ៕
ប្រែសម្រួល៖ស៊ុនលី
