ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានប្រកាសលាលែងពីតំណែងពីប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងឱកាសមហាសន្តិបាតវិសាមញ្ញរបស់សហព័ន្ធដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធ ខណៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានសមាជិកប្រតិបត្តិគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី។
សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី ៦ របស់សហព័ន្ធរួមមាន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជាប្រធាន លោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍ លោក ប៊ូ ជុំសេរី លោក ឌី វិជ្ជា, លោក ឡោ សុឡេង លោក ជួន ណារិន្ទ លោក ស រដ្ឋា លោក អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងអនុប្រធាន ព្រមទាំងសមាជិក ១១រូប និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ក៏ជា សមាជិកប្រតិបត្តិសហព័ន្ធដែរ។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានកិត្តិយស លោក គង់ វិបុល ជាអនុប្រធានកិត្តិយស ព្រមទាំងលោកឧកញ៉ា ឃុន សៀ អ្នកឧកញ៉ា លាង ឃុន លោកឧកញ៉ា សុខ ហុង និងលោក គៀត ច័ន្ទថារិទ្ធ ជាសមាជិកកិត្តិយស៕ ដោយ៖លី ភីលីព