យុវជនឆ្នើមសញ្ជាតិ កាណាដា T.J.Tahid ដែលបានបង្កើត ប្រវត្តិសាស្ត្រនៅក្លឹប Vancouver ក្នុងវ័យទើបតែ១៦ឆ្នាំ នោះកំពុងស្ថិតនៅក្នុងរ៉ាដា របស់ក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ ។
យុវជនរូបនេះបានក្លាយជាកីឡាករ វ័យក្មេងបំផុត ដែលអាចបង្ហាញខ្លួន នៅលីគកំពូល របស់កាណាដាឈុតធំរបស់ Vancouver កាលពីខែឧសភាកន្លងមកនិង បន្តបន្ទាប់នៅក្នុងការប្រកួតសំខាន់ៗ ផ្សេងទៀត ហើយបច្ចុប្បន្នអាច រកគ្រាប់បាល់ បាន២គ្រាប់មកហើយដែរ។
ទោះបីជាក្លឹប Vancouver នៅតែព្យាយាមរក្សាកីឡាករ រូបនេះយ៉ាងក្តី និងកុងត្រាដែលនៅសេសសល់ក្តី ប៉ុន្តែវាមិនអាចមកជំនួសក្តីសុបិន្តរបស់កីឡាករ ក្នុងការលេងបាល់អាជីពនៅលីគកំពូល របស់អង់គ្លេសជាមួយនឹងក្លឹបធំដូចជា Arsenal នេះបានដែរ៕
ប្រែសម្រួល៖ស៊ុនលី