បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Roberto Mancini ត្រូវបានគេប្រកាសជាផ្លូវការហើយក្លាយជាគ្រូបង្វឹករបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត។
The Goal ដែលបានចេញផ្សាយនូវអត្ថបទនេះបានសរសេរទៀតថា ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានលាលែងចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិអ៊ីតាលីលោក Mancini ត្រូវបានប្រកាសភ្លាមៗទទួលយកការងារថ្មីជាមួយនឹងជម្រើសជាតិអារ៉ាប៊ីសាអូឌីត៊
លោក Mancini បានថ្លែងបែបនេះនៅក្រោយការប្រកាសថា៖ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានផ្តល់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។
លោកបន្តទៀតថា៖ ខ្ញុំជឿថា នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសជាមួយនឹងការកើនឡើង នៃប្រជាប្រិយភាព នៃកីឡាបាល់ទាត់នៅអាស៊ី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វប្បធម៌បាល់ទាត់ដ៏ងប់ងល់របស់អារ៉ាប៊ីសាអូឌីត និងគុណភាពខាងក្នុងរបស់កីឡាករអារ៉ាប៊ីសាអូឌីត គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ភាពជោគជ័យនេះ៕ ប្រែសម្រួលស៊ុនលី