ការប្រកួតដ៏ស្វិតស្វាញ របស់ក្រុម Newcastle និងក្រុម Liverpool យប់មិញបញ្ចប់ទៅទាំង Liverpool បានយកឈ្នះ Newcastle ក្នុងលទ្ធផលប្រផិតប្រផោយ ២ទល់នឹង១ទាំងដែលខ្លួននៅសល់គ្នា១០នាក់។
កាតក្រហមរបស់ខ្សែការពារ Van Dijk តាំងតែពីនាទីទី២៨បានធ្វើឲ្យ Liverpool ពិបាកក្នុងការប្រកួតយ៉ាងខ្លាំងប៉ុន្តែធ្វើបានល្អជាពិសេសកីឡាករខ្សែប្រយុទ្ធ Nunez ដែលបានប្តូរចូលហើយជួយរកគ្រាប់ជ័យជំនះនៅនាទីទី៩០បូក៣។
២គ្រាប់ទៀតកើតឡើងនៅនាទីទី២៥ដោយកីឡាករ Gordon និង១គ្រាប់ទៀតដោយកីឡាករ Nunez ដដែលនៅនាទីទី៨៥។
បញ្ចប់ការប្រកួត Liverpool យកបាន៣ពិន្ទុនៅសប្តាហ៍នេះសរុបបាន៧ពិន្ទូឈរនៅលេខរៀងទី៤ក្នុងតារាងកំពូលអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី