ភ្នំពេញ ៖ លោក ជា ពៅ អគ្គលេខធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” មានសារសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការកំណត់អត្តសញ្ញាណទេពកោសល្យ និងការបង្កើតបំពង់បង្ហូរ ដ៏រឹងមាំនៃអត្តពលិកជំនាញ ដែលអាចបន្តដើម្បីតំណាងប្រទេស របស់ពួកគេក្នុងកម្រិត នៃការប្រកួតជាច្រើន។

លោកអគ្គលេខធិការរងបានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើង ឯកអាស៊ី ឆ្នាំ២០២៣ “Inaugural Asian Junior Championship 2023” នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
កីឡាករ-កីឡាការិនីកំពូលអាស៊ីនឹងទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍នេះ នឹងផ្តល់ពិន្ទុ ATF 14U ខ្ពស់បំផុត និងឱកាសលេងក្នុងកម្រិតខ្ពស់បំផុត។
ការប្រកួតខាងលើកនេះ មានកីឡាករ-កីឡាការិនី ៤៨ នាក់មក១៤ ប្រទេសក្នុងនោះកីឡាករ ចំនួន ២៤ នាក់ និងកីឡាការិនី ២៤ នាក់ នឹងត្រូវបានជ្រើសរើស សម្រាប់ព្រឹត្តិការណ៍នេះ។ កីឡាករចំនួន ៨ នាក់ និងកីឡាការិនី ៨ នាក់ ត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៍ Grade A ធ្វើឡើងនៅម៉ោង ៤។ កីឡាករនឹងទទួលបានឱកាសចូលរួមជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅប្រទេសអូស្រ្តាលី ។

លោកបានបន្ថែមទៀតថា ការប្រកួតក៏រួមចំណែក ដល់ការអភិវឌ្ឍទូទៅ នៃកីឡាករ -កីឡាការិនីវ័យក្មេង ការបង្កើនគុណតម្លៃនៃវិន័យ ការតស៊ូ និងការងារ ជាក្រុម ដែលពង្រីកលើសពីពិភពលោក នៃកីឡាវាយកូនបាល់ ។ ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ ៕

