ទីបំផុតកីឡាករ Mamadou Fall នៅនាទីចុងក្រោយគឺអាចចូលរួមជាមួយនឹងក្លឹប Barcelona បានហើយពីក្លឹបនៅលីគកំពូលអាមេរិក ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Fall ដែលមានវ័យ២០ឆ្នាំរូបនេះនឹងលេងឲ្យ Barcelona ក្នុងកុងត្រាខ្ចីជើងមួយឆ្នាំហើយក្លឹបអាចមានសិទ្ធ ក្នុងការទិញយកគាត់បាននៅចុងបញ្ចប់នសកុងត្រា។
ប្រភពដដែលបានឲ្យដឹងទៀតថា កុងត្រាតម្លៃខ្លួនរបស់កីឡាករដែលនឹងអាចកើតមានឡើងនៅចុងបញ្ចប់ នៃកុងត្រានោះគឺមានប្រមាណជា៧លានផោនដោយកន្លងមកផងដែរគេសេង្កេតឃើញថា កីឡាករសេនាហ្គាល់រូបនេះក៏ធ្លាប់លេខខ្ចីជើងនៅក្លឹប Villareal ឈុត Bផងដែរ៕ ប្រែសម្រួល៖ស៊ុនលី