តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានទៅចូលរួមលេង នៅលីកអារ៉ាប់ប៊ីសាអូឌីត និងរូបគេជាខ្សែប្រយុទ្ធក្រុមបាល់ទាត់ ជម្រើសជាតិប្រេស៊ីល។ ក្រៅពីវិស័យកីឡា កីឡាករនិយមលេងម៉ូតសក់រូបនេះ កំពុងបង្កាត់ភ្លើងស្នេហាជាមួយ influencer ដ៏មានឥទ្ធិពល និងជាតារាបង្ហាញម៉ូដ គឺ នាង Bruna Biancardi ហើយអ្នកទាំងពីររំពឹងថា នឹងមានកូនដំបូងជាមួយគ្នា។

Neymar ក៏ជាឪពុករបស់កូនប្រុស Davi Lucca ដែលរូបគេមានជាមួយអតីតមិត្តស្រី នាង Carolina Dantas។ Neymar និង Biancardi បានបង្ហាញជាសាធារណៈជាមួយនឹង ទំនាក់ទំនង របស់ពួកគេក្នុងឆ្នាំ 2022 និងបានប្រកាសព័ត៌មាន អំពីការមានផ្ទៃពោះរបស់មិត្តស្រីខ្លួន នៅក្នុងការបង្ហោះរួមគ្នាមួយនៅលើ Instagram ក្នុងខែមេសា ឆ្នាំ 2023 ។

ពួកគេទាំង 2 បានបង្ហោះនៅលើបណ្តាញ Instagram ថា “យើងសុបិនអំពីជីវិតរបស់អ្នក រៀបចំផែនការសម្រាប់ ការមកដល់របស់អ្នក ហើយដឹងថាអ្នកនៅទីនេះ ដើម្បីបំពេញក្តីស្រលាញ់របស់យើង និងធ្វើឱ្យថ្ងៃរបស់យើងកាន់តែរីករាយ” អមជាមួយរូបថតមួយសន្លឹកទៀតបង្ហាញ Neymar ថើបក្បាលពោះរបស់តារាម៉ូដែល ដែលជាមិត្តស្រី ខណៈនាងយកដៃដាក់លើខ្នង មិត្តប្រុសនាង។

ដោយបានផ្សះផ្សាគ្នាបន្ទាប់ពីការ បែកគ្នាមួយរយៈខ្លីក្នុងរដូវក្តៅឆ្នាំ 2022 អ្នកទាំងពីរ នៅតែរក្សាភាព ឯកជនយ៉ាងខ្លាំង ចំពោះស្នេហារបស់ពួកគេ ។ នៅក្នុងការបង្ហោះ Instagram លើកដំបូងរបស់ពួកគេជាមួយគ្នា ចាប់តាំងពីការបែកគ្នា នាង Biancardi បានសួរថា “ព្រះបន្តការពារទំនាក់ទំនងរបស់យើង” ហើយបានសរសេរទៅកាន់ Neymar ថាអាច “ពឹងផ្អែកលើនាងបានជានិច្ច” ៕

