កីឡា

Antony ដកឈ្មោះចេញពីជម្រើសជាតិប្រេស៊ីល ហើយក្រោយព័ត៌មាន ប្រើប្រាស់ហិង្សា លើអតីតមិត្តស្រី

រូបភាពពី៖​ AFP

កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Man UTD និងជាកីឡាករជម្រើសជាតិប្រេស៊ីល Antony នោះត្រូវបានសហព័ន្ធបាល់ទាត់ប្រេស៊ីល ដកចេញពីបញ្ជីឈ្មោះជម្រើសជាតិ ហើយក្រោយទទួលបានការចោទប្រកាន់ករណីប្រើប្រាស់អំពីហិង្សាលើអតីតមិត្តស្រីរបស់ខ្លួន។

The Goal ចេញផ្សាយថាសហព័ន្ធបាល់ទាត់ប្រេស៊ីលហៅកាត់ថា CBF បានធ្វើការសម្រេចចិត្ត ទៅលើអនាគតរបស់កីឡាករវ័យ២២ឆ្នាំរូបនេះក្រោយកិច្ចពិភាក្សាគ្នាមួយទៅលើស្ថានភាព នៃករណីប្រើប្រាស់ហិង្សាលើអតីតមិត្តស្រីដែលមានឈ្មោះថា Gabriela Cavallinដែលនេះមានន័យថា គាត់នឹងមិនអាចបង្ហាញខ្លួន ឲ្យក្រុមក្នុងការប្រកួតពានសំខាន់ៗចាប់ពីខែកញ្ញានេះហើយ។

នាង Cavallin បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសទីក្រុង Sao Paulo និងប៉ូលីសទីក្រុង Manchester ផងព្រមទាំងបានរៀបរាប់នូវព្រឹត្តិការណ៍លំអិត នៃការបង្កហេតុដោយ Antony ផង។

នាងបានបញ្ជាក់ថា Antony បានប្រើប្រាស់អំពើហិង្សា ដាក់នាងតាំងតែពីខេមិថុនាឆ្នាំ២០២២និងម្តងទៀតនៅខែឧសភាឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top