ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា “K8” គឺជាក្រុមដែលមានមានកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជាក្នុងចំណោមក្រុមទំាង ១០ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ នេះជាលើកទី៣ហើយដែលក្រុមលោកបានចូលរួម។




ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាបានបន្តថា ក្រុមបាល់ទាត់វ័យចាស់របស់លោកចូលរួមក្នុងគោលបំណងគាំទ្រមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា មិត្តភាព និងសុខភាពតែប៉ុណ្ណោះ។ វាសំខាន់ណាស់ដែលទំាង១០ ក្រុមបានធ្វើទាំងអស់ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ពីព្រោះជាមន្ទីរពេទ្យ គន្ធបុប្ផាល្អបំផុតសម្រាប់ព្យាបាលក្មេងឥតគិតថ្លៃ ដូច្នេះការចូលរួចនេះល្អចំពោះក្រុមទំាង ១០។

ការប្រកួតនេះលោកមិនគិតរឿងឈ្នះចាញ់ឡើយ ព្រោះការប្រកួតនេះដើម្បីសុខភាពរបស់ក្រុមនីមួយៗ ចំណែកក្នុងគោលការរបស់ក្រុមមិនសំឡឹងនឹងលើកពានរង្វាន់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា គោលការណ៍ធំបំផុតរបស់ក្រុម គឺគាំទ្រមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា មិត្តភាព និងសុខភាពនៃសមាជិកក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា “K8”

ការប្រកួតឆ្នាំនេះមាន ១០ ក្រុមចូលរួមដូចជា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ក្រុមបាល់ទាត់វ័យចាស់ទ័ព ក្រុមបាល់ទាត់វ័យចាស់ 7NG ក្រុមបាល់ទាត់វ័យចាស់ហនុមាន ក្រុមបាល់ទាត់វ័យចាស់ មហាហង្ស ក្រុមបាល់ទាត់វ័យចាស់អូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ Healthcare ក្រុមបាល់ទាត់វ័យចាស់ ក្រុងតាខ្មៅ ក្រុមបាល់ទាត់វ័យចាស់ SCS ក្រុមបាល់ទាត់វ័យចាស់រាជសីហ៍៕
