កីឡា

គ្រូបង្វឹក និងក្រុមកីឡាករបាល់ទឹកកម្ពុជា ទៅហ្វឹកហាត់នៅប្រទេស សិង្ហបុរី រយៈពេល ១ អាទិត្យ

រូបភាព លី ភីលីព

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា សហព័ន្ធខ្មែរហែលទឹក បានបញ្ជូលក្រុមប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទឹក ទៅហ្វឹកហាត់ពង្រឹងពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមទៀត នៅប្រទេសសិង្ហបុរីរយៈពេល ១អាទិត្យចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា ។

លោកអគ្គលេខាធិការបានបន្តថា ការចេញហ្វឹកហាត់នៅប្រទេសសិង្ហបុរីលើកនេះ ក្រោមការសហការ របស់រវាងសហព័ន្ធខ្មែរហែលទឹក និងសហព័ន្ធបាល់ទឹកសិង្ហបុរី ដែលមានការសហការមួយទៀត ជាមួយសមាគមPrince Foundation ជួយអភិឌ្ឍន៍ ដោយសមាគមនេះ បានជួយដូចជាសំបុតយន្តហោះ ការស្នាក់នៅហូបចុក និងធ្វើដំណើរ ចំណែកប្រទេសសិង្ហបូរីជួយបផ្នែកប្ចេកទេសដោយផ្តល់គ្រូបង្វឹក ទីតាំងហ្វឹកហាត់ ចែករម្លែកបទពិសោធន៍ និងកម្មវិធីមួយទៀត ។

លោក ហែម គីរី បានបន្ថែមទៀតថា ការចេញដំណើរទៅហ្វឹកហាត់នេះ ដោយមានការឯកភាព ពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក និងរូបលោកជាប្រធានប្រតិភូ ដឹកនាំទៅធ្វើការហ្វឹកហាត់ ហើយក្រុមកីឡាបាល់ទឹក គ្រូបង្វឹក និងរូបលោកទំាងអស់១៤នាក់ ។ ការហ្វឹកហាត់ទីនោះ ក្រុមកីឡាបាល់ទឹកកម្ពុជា នឹងហ្វឹកហាត់ជាមួយ ក្រុមកីឡាករបាល់ទឹកកំពូលៗរបស់សិង្ហបុរី។
មិនត្រឹមតែក្រុមកីឡាករបាល់ទឹកកំពូលៗ របស់សិង្ហបុរី គឺក្រុមជម្រើសជាតិរបស់ប្រទសនេះ ហើយរូបលោកក៏បានស្នើសុំឲ្យការបណ្តុះបណ្តាល និងបំប៉ន់ផ្នែកបច្ចេកទេស ដល់ក្រុមកីឡាករបាល់ទឹកកម្ពុជា ពិសេសគ្រូបង្វឹកកីឡាបាល់ទឹកកម្ពុជា ដែលទៅជាមួយក្រុមកីឡាករ។ នេះជាជំហានមួយទៀត ដែលសហព័ន្ធខ្មែរកីឡាហែលទឹក ជំរុញ វិស័យកីឡាបាល់ទឹក ហើយសហព័ន្ធកំពុងគិតគូរ ផ្តោតការបង្កើតក្រុមកីឡាការិនីបាល់ទឹក មួយទៀត ។

លោកសង្ឃឹមថា ការហ្វឹកហាត់នឹង ទទួលបទពិសោធន៍បន្ថែមកីឡាករបាល់ទាត់កម្ពុជា ដែលថ្មីសំឡាង លោកនឹងជំរុញដល់គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំ យុវជន និង កីឡាដើម្បីផ្តល់លទ្ធភាព ដល់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងការបំផុស និងជំរុញវិស័យកីឡាបាល់ទឹក ឲ្យកាន់តែរីកចម្រើន នៅប្រទេសកម្ពុជា ៕
ដោយ៖លី ភីលីព

Most Popular

To Top