កីឡា

Amrabat សរសើរលោកគ្រូ Ten Hag គឺជាបុគ្គលដែលជួយឲ្យគាត់លេងបាល់ ដល់កម្រិតកំពូលបែបនេះ

រូបភាពពី៖​ AFP

ក្រោយផ្ទេរមកចូលរួមបិសាចក្រហម Man UTD បានសម្រេចចិត្តកីឡាករខ្សែបម្រើ Sofyan Amrabat បានធ្វើការលើកសរសើរគ្រូបង្វឹកលោក Erik Ten Hag យ៉ាងខ្លាំងជាពិសេសនូវទំរង់បង្វឹករបស់គាត់។

The Goal បានចេញផ្សាយថាកីឡាករ Amrabat បាននិយាយរៀបរាប់ជាច្រើនអំពីប្រវត្តិធ្វើការជាមួយគ្នាកាលពីអតីតកាលនិងបានសរសើរខ្លាំងអំពីគ្រូបង្វឹករូបនេះថាគឺជាបុគ្គលដែលផ្តល់ឳកាសនិងជួយឲ្យទំរង់លេងរបស់គាត់ឡើងដល់កំពូលបែបនេះ។

Amrabat និយាយថា៖គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់ខ្ញុំកាលពីវ័យក្មេង។នៅពេលដែលខ្ញុំមានអាយុ១៩ឆ្នាំគាត់បានផ្តល់ឳកាសឲ្យខ្ញុំអាចលេងក្នុងឈុត១១នាក់ដំបូងរបស់ក្លឹប Utrecht ហើយនៅទីនោះយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អប្រសើរបំផុត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top