ភ្នំពេញ ៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន និងអនុប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក តំណាងឲ្យលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ សហព័ន្ធក្នុងគោលបំណង គឺបំផុសសកម្មភាព អប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី-ខេត្ត ក្នុងនោះក៏មានប្រភេទ កីឡាហែលទឹកមួយដែរ ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា ការប្រកួតកីឡា សិស្សមធ្យម សិក្សាថ្នាក់ជាតិ មានកីឡាករ-កីឡាការិនីមកពី ៥ រាជធានីភ្នំពេញ ខេត្តមានចំនួន ៤២ នាក់ ក្នុងនោះកីឡាការិនី១៧ នាក់ រួមមានខេត្តសៀមរាប ភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកណ្តាល ។ ការប្រកួតសហព័ន្ធផ្តោតសំខាន់ គឺឱកាស ចូលរួមកីឡាករ- កីឡាការិនីវ័យក្មេង ជាពិសេសសិស្សសិក្សា តាមវិទ្យាល័យនៅទូទាំង ប្រទេសកម្ពុជា ដែលជាកីឡាករ-កីឡាការិនី បានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត ។

លោកបានបន្តថា ការប្រកួតនេះគោលបំណង សំខាន់បំផុត គឺការចូលរួមរបស់កីឡាករ-កីឡាការិនីវ័យក្មេង ចំណែកលទ្ធផលបច្ចេកទេស យើងបានបោះជំហាន ទៅមុខជាបន្តបន្ទាប់ ជាគោលដៅដើម្បីឲ្យកីឡាហែលទឹក នៅប្រទេសកម្ពុជា មានការរីកចម្រើន យើងត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅ ហើយអ្វីដែលជាក្តីសង្ឃឹមថា កីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សានេះ អាចធ្វើឲ្យយើងជ្រើសរើសកីឡាករ -កីឡាការិនីល្អៗ ត្រៀមបញ្ជូនទៅជាក្រុមជម្រើសជាតិ កម្ពុជានាថ្ងៃអនាគត ។

លោកកីឡាករ -កីឡាការិនីបានបន្ថែមទៀតថា អ្វីដែលសហព័ន្ធថែមទៀតនោះ យើងនឹងមាន លទ្ធិភាពបណ្តុះបណ្តាល និងផ្តល់លទ្ធិភាព តាមបណ្តាល ខេត្តផ្សេងៗទៀត ។ សព្វថ្ងៃនេះសហព័ន្ធចង់ ឲ្យមានក្រុមចូលរួមឲ្យបានច្រើន ជាងផ្សេងៗ ។
ភ្នំពេញដណ្តើម បានមេដាយមាស ចំនួន ៥ គ្រឿង ខេត្តកំពង់ចាម ដណ្តើមបានមេដាយមាសចំនួន ៤គ្រឿង ខេត្តបាត់ដំបងដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង និងខេត្តកណ្តាលដណ្តើមបានមេដាយមាស ចំនួន ៣ គ្រឿង ៕


