ការប្រកួតត្រៀម ពានរង្វាន់អឺរ៉ូ លក្ខណៈមិត្តភាព ជាមួយនឹងក្រុមជប៉ុន កាលពីយប់មិញនេះ អាល្លឺម៉ង់ ធ្វើមិនបានល្អសោះ ដោយបរាជ័យក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង១ ក្នុងផ្ទះរបស់ខ្លួនផង។
គ្រូបង្វឹកលោក Flick ទំនងជានឹងត្រូវគេស្តីបន្ទោស ច្រើនជាងគេ ខណៈដែលជប៉ុន មានទំរង់គ្របដណ្តប់ខ្លាំង ជាងតាំងតែពីតង់ទី១ ដែលបញ្ចប់ទៅដោយនាំមុខ ២ទល់នឹង១រួចទៅហើយ។
ចូលដល់តង់ទី២ ទំរង់លេងរបស់អាល្លឺម៉ង់ មិនមានអ្វីធ្វើឲ្យលទ្ធផល ប្រែប្រួលឡើយ ហើយជប៉ុននៅតែមានឳកាស ក្នុងការរកគ្រាប់បាល់បានបន្ថែម ដល់ទៅ២គ្រាប់ទៀត បញ្ចប់លទ្ធផលជប៉ុន៤គ្រាប់ អាល្លឺម៉ង់ រកបានតែ១គ្រាប់ប៉ុណ្ណោះ។
ការបរាជ័យនេះ នឹងដាក់សម្ពាធកាន់តែខ្លាំង លើគ្រូបង្វឹក Flick ដែលជួបការរិះគន់ នៅក្នុងប្រទេសកំណើតរបស់គាត់ ចាប់តាំងពីពួកគេត្រូវបានធ្លាក់ចេញពី World Cup កាលពីឆ្នាំមុននៅត្រឹម វគ្គចែកពូលប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី