បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Goal បានសរសេរថា តារាឆ្នើមរបស់ក្លឹប Newcastle កីឡាករ Harvey Barnes កំពុងពិចារណា ក្នុងការផ្លាស់ប្តូរសញ្ជាតិ ពីអង់គ្លេសទៅស្កុតវិញ ទោះបីជាបានបង្ហាញខ្លួន ឲ្យជម្រើសជាតិអង់គ្លេសបានម្តងហើយក្តី។
ប្រភពដដែលបានឲ្យដឹងដែរថា កីឡាករវ័យ២៥ឆ្នាំរូបនេះ បានដឹងរួចមកហើយថា គ្រូបង្វឹកស្កុតលោក Steve Clarke គឺជាអ្នកសរសើរអំពីទំរង់លេង របស់គាត់ហើយក៏នឹងស្វាគមន៍ជានិច្ច ចំពោះការសម្រេចចិត្តរបស់ Barnes ក្នុងនាមជាចៅដែលមានតាយាយ ជាជនជាតិស្កុតរូបនេះ។
ការចូលរួមជាមួយនឹង ជម្រើសជាតិ ស្កតវិញនោះមានន័យថា កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ នឹងអាចមានឳកាសលេង នៅពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក Steve និងក៏ជាកីឡាករសំខាន់បំផុត របស់ក្រុមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី