ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាដណ្តើមបានមេដាយចំនួន ៤ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship “ រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ។
ការប្រកួតខាងលើកនេះក្រោមការដឹកនាំដោយលោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមានជាប្រធានប្រតិភូ តំណា ងឲ្យលោកណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
នេះជាលើកទីមួយដែលប្រទេសកម្ពុជាដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship” លើលើវិញ្ញាសាប្រយុទ្ធនារីពេញវ័យ “Senior ” ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម គឺកីឡាការិនី ឆន ស្រីភា ។ ការប្រកួតនេះសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីការ៉ាតេជាច្រើននាក់។
ចំពោះមេដាយទំាង ៤ គ្រឿងសម្រាប់កម្ពុជា ទទួលបានរួមមានមេដាយមាស ១ គ្រឿងបានទៅលើកីឡាការិនី ឆន ស្រីភា លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម មេដាយសំរឹទ្ធគ្រឿងបានទៅលើកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម មេដាយសំរឹទ្ធទី២ បានទៅលើកីឡាករ ជ្រុន វិរៈបុត្រ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម និងមេដាយ សំរឹទ្ធទី៣ បានទៅលើកីឡាករ ថេង គីមឈា លើវិញ្ញាសាកាតាឯកត្តជនបុរស៕ ដោយ៖លី ភីលីព






