បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Kovacic នឹងមិនអាចបង្ហាញ ខ្លួនឲ្យក្រុមជម្រើសជាតិក្រូអាត ក្នុងការប្រកួតពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ ឡើយពេលប្រកួតប៉ះនឹង ក្រុមឡាតវៀនិងអាមេនី។
របួសខ្នងបានធ្វើឲ្យកីឡាករ Kovacicរូបនេះមិនអាចបង្ហាញខ្លួន ឲ្យក្លឹបមេឃខៀវ Man City ឡើយហើយបច្ចុប្បន្ន កីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងស្ថិត នៅក្នុងដំណើរការ ស្កេន MRI scan និងប្រហែលជាត្រូវចំណាយ ពេល១០ថ្ងៃឬយូរជាងនេះ ដើម្បីបញ្ចប់ ។
គួរឲ្យដឹងដែរថាកីឡាករ Kovacic បានចូលរួមជាមួយនឹង Man City ពីក្លឹប Chelsea កាលពីរដូវក្តៅកន្លងមកក្នុងតម្លៃខ្លួន ប្រមានជា២៥លានផោន និងបានបង្ហាញខ្លួន៦ដងមកហើយ សម្រាប់ក្លឹបក្នុងគ្រប់ការប្រកួតទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី