កីឡា

អង្គការផ្កាយសមុទ្រចុះ MOU ជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ផ្តោតទៅលើវិស័យកីឡា និងការអប់រំ

ដោយ៖លី ភីលីព

ភ្នំពេញ៖នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រដែលជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយមានបេសកកម្មជួយផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រ និងសហគមន៍តាមរយៈកីឡា និងការអប់រំ ហើយស្ថាប័នទាំង ២ នេះមានក្តីសោមនស្សរីករាយក្រៃលែងក្នុងការប្រកាសជាផ្លូវការអំពីការបន្ត ភាពជាដៃគូសហការជាច្រើនឆ្នាំបន្តទៅមុខជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។


អង្គការផ្កាយសមុទ្រតែងតែរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយបំផុសគំនិតកុមារឲ្យមានទម្លាប់រស់នៅមានសុខភាពល្អ ផ្តល់សារសំខាន់ធំចំពោះការធ្វើការងារជាក្រុម និងឆន្ទៈស្រឡាញ់គាំទ្រកីឡា ជាពិសេសផ្តល់ឱកាសល្អ ដែលជាទ្វារបើកទៅកាន់អនាគតដ៏ត្រចេះត្រចង់ សម្រាប់កុមារ និងយុវជនកម្ពុជាជាច្រើនទៀតផង ។ លើសពីនេះទៅទៀតអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពបានបំផុសទឹកចិត្តមនុស្សកាន់តែច្រើនឡើងៗឲ្យរស់នៅមានទម្លាប់ ល្អដល់សុខភាពល្អជាងមុន ដោយជាមួយគ្នានេះបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ផងដែរ ។


ភាពជាដៃគូដ៏យូរអង្វែងរវាងស្ថាប័នទាំង ២ នេះ ត្រូវបានរំលេចឲ្យឃើញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ជាគ្រឹះ ដ៏រឹងមាំ និងសំខាន់នៃភាពជាដៃគូនេះ ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពបានចាប់ផ្តើមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍នេះចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ។ ខណៈកិច្ច សហការនេះបានដើរឆ្ពោះទៅមុខយ៉ាងរហ័សរហូតមកដល់ឆ្នាំ២០២៣នេះ ការរីកចម្រើន និងផល វិជ្ជមានក្នុងសង្គមគឺមានកាន់តែច្រើន និងធំឡើងៗឥតឈប់ឈរ ។


ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League បានផ្តល់ឱកាសលេងកីឡាទៅដល់កុមារ និង យុវជនកម្ពុជាជាង១,៥០០នាក់ ដោយបានពង្រីកខ្លួនពីការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំក្នុងខេត្តតែមួយឆ្ពោះទៅខេត្តចំនួនប្រាំផ្សេងទៀត នេះអាចធ្វើទៅបានគឺដោយសារតែកិច្ចសហការ យ៉ាងជិតស្និតមួយនេះ ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះមិនត្រឹមតែបានផ្តល់ឱកាសបញ្ចេញទេពកោសល្យ និងភាពប៉ិនប្រ សព្វដល់កីឡាករ-កីឡាការនីប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្តូរជីវិតរបស់ពួកគេថែមទៀតផង ដោយក្នុងនោះមានអតីត កីឡាករ-កីឡាការនីអង្គការផ្កាយសមុទ្រចំនួន ៤៦នាក់ បានសម្រេចក្តីស្រមៃរបស់ខ្លួនក្លាយជាកីឡាករ បាល់ទាត់អាជីពប្រចាំនៅក្លិបបាល់ទាត់ធំៗ ដែលក្នុងនោះមានកីឡាការនីចំនួន ២៩នាក់ ។ បន្ថែមពី នេះទៅទៀត អតីតកីឡាករកីឡាការនី១៤នាក់ផ្សេងទៀត ក៏បានក្លាយជាគ្រូបង្វឹកនៅក្លឹបផ្សេងៗ ក៏ដូច ជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងនៅអង្គការផ្កាយសមុទ្រ។


ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗសហការរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia និងអង្គការផ្កាយសមុទ្រក្នុងនោះបានបញ្ជូនកីឡាការនីចំនួន ២៤នាក់ មកពីអង្គការផ្កាយសមុទ្រ និងអង្គការដៃគូនានាទៅផ្លាស់ប្តូរបទពិសោធន៍ជីវិតនៅកោះសាម៊ុយ ប្រទេសថៃ ជាទីកន្លែងដែលពួកគេបានចូលរួមកម្មវិធីបោះជំរំ AIA-Spurs Elite Football Camp និង ទទួលបានការបណ្តុះបណ្តាលជំនាញបាល់ទាត់ពីគ្រូបង្វឹកកំពូលៗ ដែលបង្វឹកកីឡាករ-កីឡាការនី ខ្លាំងៗរបស់ក្លិបបាល់ទាត់ Tottenham Hotspur ទៀតផង ។


បទពិសោធន៍ដ៏ធំនេះបានជួយពួកគេក្នុង ការពង្រឹងជំនាញ និងការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនេះគឺបានបង្ហាញយ៉ាង ច្បាស់ពីការប្តេជ្ញាចិត្តដ៏ធំរបស់ក្រុមហ៊ុនក្នុងការផ្តល់ឱកាសផ្លាស់ប្តូរជីវិតដល់កុមារ និងយុវជន តាមរយៈកីឡា និងការអប់រំជាដើម៕

ដោយ៖លី ភីលីព

Most Popular

To Top