កីឡា

មក​លេង​ឲ្យ​ Spurs ភ្លាម​ James Maddison ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ខែ​សីហា​

ខ្សែបម្រើ​ James Maddison ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​សីហា​ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​។

នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ​នេះ​ Maddison បាន​ស៊ុត​ចូល​១គ្រាប់​ និង​ Assist ២ដង​ ជួយ​ដល់​ក្លឹប​ Tottenham Hotspure ក្នុង​ការ​ប្រកួត​នានា​។

នេះ​ជា​លើក​ទី​១ហើយ​ដែល​កីឡាករ​រូប​នេះ ​បាន​ឈ្នះ​ពាន​មួយ​នេះ​ ក្រោយ​ទើប​ផ្លាស់​មក​កាន់​ Spurs នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ ខណៈ​គេ​ក៏​ធ្លាប់​ជាប់​បេក្ខភាព ដែលអាចឈ្នះ​ពាន​នេះ​ ជាច្រើនលើក ប៉ុន្តែមិនដែល​បាន​ជោគជ័យដូច លើកនេះឡើយ​ ៕

Most Popular

To Top