ភ្នំពេញ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួម ពិធីបើកវគ្គបណ្តុះ បណ្តាល គ្រូបង្គោលហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព និងធ្វើតេស្តិ៍ កាយសម្បទា ប្រជាជន នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោក ប៉េន វុទ្ធី អនុប្រធាន ទទួលបន្ទុករួម នាយដ្ឋានអប់រំកាយ និងកីឡាបាននិយាយថា ដោយអនុវត្តផែនការ ប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានអប់រំកាយ និងកីឡា និងដោយបានការ អនុញ្ញាតគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា បានរៀបចំបើកវគ្គបណ្តុះ បណ្តាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និង ធ្វើតេស្តិ៍កាយសម្បទាប្រជាជន ដើម្បីជំរុញឲ្យ ប្រជាជនចូលរួម សកម្មភាពហាត់ ប្រាណនិងលេងកីឡាដើម្បីសុខភាព ចលនាប្រជាជនម្នាក់លេង កីឡា មួយ ប្រភេទប្រចាំជីវិត ការគ្រប់គ្រងទិន្នន័យ ប្រជាជនហាត់ប្រាណ និងលេងកីឡា និងការធ្វើតេស្តិ៍កាយ សម្បទារបស់ប្រជាជន ។
សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តកាយសម្ប ទាប្រជាជន ក្នុងគោលបំណងបណ្ដុះបណ្ដាល លោកគ្រូ អ្នកគ្រូ មន្ត្រីនៅតាមរាជធានី ខេត្ត ទៅបណ្តោះបណ្ត លបន្តនៅតាមមូលដ្ឋាន របស់ខ្លួន ឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ៣៣នាក់ មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ៣៣នាក់ មកពីរាជធានីខេត្ត ។ ចំពោះកម្មវិធីដែលត្រូវសិក្សាមានទាំងទ្រឹស្ដី និងការអនុវត្ត ទ្រឹស្តីនៅ សាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា ការអនុវត្តនៅស្ដាអូឡាំពិក និងសាសកាយសម្បទា អន្តរជាតិកម្ពុជា ផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣ ក្រោមបទឧទ្ទេសនាមពីលោកគ្រូដែលមានចំណេះដឹង និងបទពិសោធន៍ ។
លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា វគ្គនេះរៀបចំឡើងដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកគ្រូបង្គោល ហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ដើម្បីដឹកនាំ បង្ហាត់បង្រៀនដល់មន្ត្រី លោកគ្រូ អ្នកគ្រូ ប្រជាជននៅ តាមរាជធានី ខេត្ត ស្រុក ក្រុង ខ័ណ្ឌ និងសហគមដែលជាមូលដ្ឋានរបស់លោក លោកស្រីជាសិក្ខាកាមទាំងអស់។ ការអប់រំកាយ និងកីឡាជាផ្នែកមួយមានសារសំខាន់ក្នុងវិស័យអប់រំ យុវជន និងកីឡា និងជីវភាពរស់នៅរបស់ប្រជាជនទាំងមូលក្នុងសង្គម ជួយបណ្ដុះផ្នត់គំនិត ឲ្យកុមារា កុមារី សិស្សានុសិស្សចូលចិត្តស្រឡាញ់ហាត់ប្រាណនិងលេងកីឡា ធ្វើឲ្យកាយសម្បទា លូតលាស់បានល្អ មានប្រាជ្ញាវាងវៃ មានគំនិត ច្នៃប្រឌិត មានវិន័យល្អ ចេះធ្វើការជាក្រុម មានបច្ចេកទេសកីឡា ដែលជាមូលដ្ឋាន គ្រឹះឆ្ពោះទៅរកកីឡាជំនាញ និង កីឡាកម្រិតខ្ពស់ ដើម្បីចូលរួមប្រកួតលក្ខណៈជាតិ អន្តរជាតិទទួលបានជ័យជំនះ ជាតិមាតុភូមិ ។
លោកបានបន្តថា ដោយឡែក ការហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ក៏ជាផ្នែកមួយមានសារៈសំខាន់ផងដែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ជួយឱ្យប្រជាជនមានសុខភាពល្អ កាត់បន្ថយ និងការពារជម្ងឺមួយចំនួន ដូចជា ធាត់ សម្ពាធ ឈាមឡើង ខ្ពស់ ខ្លាញ់រុំបេះដូង ភាពតាមតឹងក្នុងអារម្មណ៍ ។ ជំអឺទាំងនេះកើតឡើងដោយសារ សារីរាងកាយ របស់ មនុស្សធ្វើចលនាមិនបានគ្រប់គ្រាន់ទៅតាមភេទ តាមវ័យរបស់ខ្លួន។ ចំពោះការធ្វើតេស្តិ៍កាយសម្បទាប្រជាជន ក៏ជាផ្នែ មួយមានសារសំខាន់ផងដែរ ធ្វើឱ្យដឹងពីសមត្ថភាពផ្នែកផ្សេងៗនៃរាងកាយរបស់របស់ប្រជាជនម្នាក់ៗ និងជាមូលដ្ឋាន សម្រាប់ជ្រើសរើសសកម្មភាពហាត់ប្រាណ ឲ្យបានសមស្រប ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយមានប្រសិទ្ធភាព និងមាន ការរីកចម្រើនកាន់តែប្រសើរឡើង ។