ខ្សែប្រយុទ្ធ Harry Kane បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹប Manchester United ស្ថិតក្នុងចំណោមក្លឹបដែលបានទាក់ទងចង់បានរូបគេកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ។

Kane បាននិយាយថា៖” Man United ជាជម្រើសសម្រាប់ខ្ញុំកាលពីរដូវកាលក្ដៅកន្លងទៅនេះ? ពិតណាស់ មានក្លឹបជាច្រើនដែលបានទាក់ទងមកខ្ញុំ “។
កីឡាករនេះបន្តថា៖” តែកាលហ្នឹង Bayern ជាក្លឹបដែលខ្ញុំចាប់អារម្មណ៍ទៅលេង។ នៅពេលដែលពួកគេមកទាក់ទងខ្ញុំហ្នឹង ខ្ញុំមិនសូវមានជម្រើសផ្សេងប៉ុន្មានទេ។ ច្បាស់ណាស់ Man Utd ជាក្លឹបដ៏ធំ និងអស្ចារ្យតែខ្ញុំពេញចិត្តនឹងនៅទីនេះហើយ “។
Harry Kane មកលេងផ្លាស់ពី Spurs មកលេងឲ្យ Bayern នៅក្នុងរដូវកាលនេះ ដោយមានកុងត្រារហូតដល់ឆ្នាំ២០២៧៕
ប្រភព៖sabay
