កីឡា

ការរត់ប្រណាំង អបអរសាទរសមិទ្ធផល និងជោគជ័យការប្រកួតកីឡា SEA Games និងអាស៊ានប៉ារ៉ាហ្គេម ២០២៣នៅបន្តទទួលការការចុះឈ្មោះដដែល

ភ្នំពេញ៖គណៈកម្មាធិការរៀបចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រុមហ៊ុនឯកជនរៀបចំព្រឹត្តិការណ៍ការប្រកួតីឡារត់ប្រណាំងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅបន្តទទួលការចុះឈ្មោះដដែល។

ការប្រកួតីឡារត់ប្រណាំងដែលប្រព្រឹត្តឡើងនៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ព្រមទំាងអញ្ជើញឲ្យកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិព្រមទាំងអ្នកឧបត្ថម្ភគាំទ្រចូលរួមទំាងអស់ចំពោះសកម្មភាពមនុស្សធម៌នេះ និងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រីផ្នែកជំងឺមហារីកសុដន់កំពុងរីករាលដាលលើពិភពលោកនាពេលបចច្ចុប្បន្ននេះ។

ការប្រកួតីឡារត់ប្រណាំងនេះធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាកន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយដៃគូ ក្រុមហ៊ុនធានារ៉ាប់រង AIA និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍នេះ ព្រមទាំងលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់(CANCER) កំពុងរីករាលដាលនៅលើពិភពលោក។

គណៈកម្មាធិការរៀបចំម៉ារ៉ាតុង សូមគោរពអញ្ជើញកីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ សូមមេត្តាចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ សមិទ្ធផល និងភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងត្រូវបានរៀបចំឡើង នៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ការប្រកួតរួមមានរត់ចម្ងាយ ១០ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ (សម្រាប់កុមារ និងលក្ខណៈក្រុមគ្រួសារ)។

ដូច្នេះកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម (SEA Games) កន្លងទៅនឹងត្រូវបានអញ្ជើញចូលរួមរត់ដើម្បីអបអរសាទរ និងមិត្តភាពជាមួយកីឡាករ-កីឡាការិនីយើង ដែលបានចុះឈ្មោះរត់។ កីឡាករ-កីឡាការិនីទាំងអស់ដែលបានចូលរួមនឹងទទួលបាននូវមេដាយ(Finisher) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ទៀត។ សម្រាប់កីឡាករឥកីឡាការិនីដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត។

រង្វាន់សម្រាប់ចម្ងាយ ១០ គីឡូម៉ែត្រពីលេខ ១ ដល់លេខ ៣ (ចាប់ពីអាយុ១៣ឆ្នាំឡើង) រង្វាន់សម្រាប់ចំងាយ ៥ គីឡូម៉ែត្រពីលេខ ១ដល់លេខ ៣ (ចាប់ពីអាយុ៧ឆ្នាំឡើង) និងរង្វាន់សម្រាប់ចំងាយ ២,៥គីឡូម៉ែត្រពីលេខ ១ដល់លេខ ៣ (សម្រាប់កុមារមានអាយុក្រោម១២ឆ្នាំ)៕ ដោយ៖លី ភីលីព

Most Popular

To Top