ខ្សែការពារ Alejandro Balde បានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រហូតទៅដល់ឆ្នាំថ្ងៃទី៣០ ខែមិថុនា ២០២៨។ នេះបើយោងតាមការចុះផ្សាយជាផ្លូវការរបស់ក្លឹបក្នុងថ្ងៃនេះ។
Barca បានដាក់តម្លៃផ្ដាច់កុងត្រា (Release Clause) កីឡាករវ័យ១៩ឆ្នាំរូបនេះ រហូតទៅដល់ ១ពាន់លានអ៊ឺរ៉ូឯណោះ។
Blade ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Barca ដោយកីឡាករនេះបានផ្លាស់មកលេងឲ្យក្រុមឈុតធំ Barca តាំងពីឆ្នាំ២០២១មក ដោយចូលរួមបាន ៨៥ប្រកួត និងស៊ុតចូល១គ្រាប់។ តាមពិតកីឡាករនេះនឹងដាច់កុងត្រារហូតដល់ឆ្នាំ២០២៤ តែដោយសារតែការខិតខំ និងសមត្ថភាព Barca ក៏បន្តកុងត្រារហូតដល់ឆ្នាំ២០២៨៕
ប្រភព៖sabay