The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបយក្សរបស់អង់គ្លេសចំនួន៣ដូចជា Arsenal, Liverpool និង Man UTD នឹងចូលរួមគ្នាក្នុងការតាមចែចង់កីឡាករខ្សែការពារឆ្នើមម្នាក់របស់ក្លឹប Brentford។
កីឡាករ Aaron Hickey បច្ចុប្បន្នកំពុងបង្ហាញទំរង់លេងយ៉ាងល្អហើយក្នុងនោះសូម្បីតែក្លឹប Bayern Munich ក៏តាមចាប់អារម្មណ៍សមត្ថភាពរបស់កីឡាកររូបនេះផងដែរ។
គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ហើយថានឹងមិនមានបំណងក្នុងការចែកផ្លូវគ្នាជាមួយនឹងកីឡាករអន្តរជាតិសញ្ជាតិស្កុតរូបនេះឡើយ។
Hickey ដែលមានវ័យ២១ឆ្នាំគឺជាកីឡាករខ្សែការពារកណ្តាលរបស់ក្លឹប Brentford បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យគិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Bologna កាលពី២រដូវកាលមុន៕ ប្រែសម្រួល៖ស៊ុនលី