កីឡា

Man UTD និង Newcastle នឹងចាប់យកឳកាសចរចា Rabiot នៅខែមករាខាងមុខនេះ

រូបភាពពី៖​ AFP

ក្លឹប Newcastle នឹងនៅតែបន្តក្នុងការចាប់អារម្មណ៍ជាមួយនឹងកិឡាករខ្សែបម្រើម្នាក់របស់ក្លឹប Juventus ម្នាក់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងទំរង់លេងរបស់ក្លឹបបន្ថែមទៀត។

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថានៅខែមករាខាងមុខនេះ Newcastle នឹងចាប់ផ្តើមធ្វើការចរចាជាមួយនឹងកីឡាករ Adrien Rabiot ទោះបីជាកន្លងមកធ្លាប់បានបរាជ័យម្តងហើយម្តងទៀតក្តី។

ទោះបីជាយ៉ាងណាក្តីនៅពេលដែលទីផ្សារកីឡាករដោះដូរនឹងបើកឡើងវិញលើកនេះដែរនោះក្លឹបបិសាចក្រហម Man UTD ក៏កំពុងរងចាំពេលវេលានេះដូចគ្នាដែរដើម្បីចរចាជាមួយនឹង Juventus សម្រាប់កីឡាករខ្សែបម្រើបារាំងរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top