ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ “Academy in Aerobic level 1 (Academy in Aerobic level 1+Training Camp” ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា វគ្គននេះមានសិក្ខាកាមចំនួន ២២ នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពី ៤ រាជធានីខេត្តរួមមានខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងភ្នំពេញ។ វគ្គនេះមានសារសំខាន់សម្រាប់ធ្វើការអភិឌ្ឍន និងជំរុញ ព្រមទាំងផ្តល់ចំណេះដឹងជំនាញដល់លោកគ្រូអ្នកគ្រប្រភេទកីឡាកីឡាកាយសម្ព័ន្ធតាមបណ្តាលក្លិបមកពីរាជធានីខេត្តទំាង ៤នេះ ឲ្យបានយល់ដឹងពីជំនាញពិតប្រាកដ។
ដោយយោងតាមផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញពីលោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដើម្បីបង្កើនចំណេះជំនាញពិតជូនដល់មន្ត្រីបច្ចេកទេសគ្រូបង្វឹកថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងអន្តរជាតិ ចៅក្រមជាតិ និងអន្តរជាតិ។
សហពព័ន្ធនឹងរៀបចំបើកវគ្គគ្រូបង្វឹកជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង។ ដោប្រើប្រាស់កញ្ចប់ថវិកាផ្នែកបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍធនធានកីឡាកីឡាកាយសម្ព័ន្ធ ៕ ដោយ៖លី ភីលីព