លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ីនេះគឺជាការប្រកួតកម្រិតខ្ពស់ហើយពិបាកក្នុងការប្រជែងមេដាយ។ កីឡាករ កីឡាការិនីដែលយកប្រកួតនេះគឺភាគច្រើនជាក្រុមដែលជ្រើស រើសសម្រាប់ទៅប្រកួតអូឡាំពិកទៀតផង។ ងាកមក ក្រុមកម្ពុជាវិញ គ្រូជម្រើសជាតិខាងលើគឺមានក្ដីរំពឹងខ្ពស់ចំពោះម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ ស៊ូ បាលី មានសមត្ថភាពខ្ពស់ក្នុងការប្រជែងមេដាយក្នុងព្រឹត្តិការណ៍មួយនេះ។ កីឡាកររូបនេះមានបទពិសោធច្រើន ហ្វឹកហាត់កម្រិតខ្ពស់ និងប្រកួតបានល្អ៕
